កាដូពិសេសសំរាប់ជូនក្នុងថ្ងៃ Valentine’s Day!

Valentine’s Day គឹជាថ្ងៃដ៏ពិសេសមួយសំរាប់សំដែង និងបញ្ជាក់នូវសេចក្តីស្រលាញ់ជូននរណាម្នាក់។

ដើម្បីបង្ហាញនូវក្តីស្រលាញ់ទាំងនោះ ក្រៅពីការជូនផ្កា​ ការជូនកាដូក៏ជាសិល្បៈ និងជាផ្នែកមួយដ៏សំខាន់សំរាប់ដើរតួរក្នុងថ្ងៃនោះដែរ។

ចំនែកការជ្រើសរើសកាដូវិញនោះក៏រិតតែសំខាន់ គឺដើម្បីធ្វើឱ្យអ្នកដែលទទួលកាន់តែរំភើប និងពេញចិត្ត ហើយសប្បាយរីករាយនឹងទទួលយក​។


តើយើងគួរជ្រើសរើសកាដូបែបណាសំរាប់មនុស្សជាទីស្រលាញ់?

ការទិញនាឡិកាដៃ ដែលមានគុណភាពល្អ ប្រើប្រាស់បានយូរធ្វើជាកាដូ គឺជាជម្រើសដ៏ប្រសើរសំរាប់លោកអ្នក។ ​ព្រោះថាវាអាចបង្ហាញពីភក្តីភាព​ ព្រមទាំងចំណងមិត្តភាពយូរអង្វែង និងនឹកឃើញដល់អ្នករាល់ពេលដែលគេពាក់ ឬឃើញនាឡិកានោះ។​

ដើម្បីធ្វើអោយមនុស្សជាទីស្រលាញ់របស់អ្នករីករាយនិងទទួលបាននូវអារម្មណ៍ពិសេសក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។​​ យើងសូមធ្វើការណែនាំលោកអ្នកនូវនាឡិកាដៃម៉ាកល្បីដ៏ប្រណិតមកពីប្រទេសដាណឺម៉ាក គឺនាឡិកាដៃ ​BERING ។​

bering women golden watch
លក្ខណៈពិសេសរបស់​នាឡិកាដៃ BERING

Bering គឺជានាឡិកាដៃម៉ាកល្បី ដែលកំពុងតែពេញនិយម និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន។


ត្រូវបានច្នៃឡើងយ៉ាងពិសេសជាមួយ និងរូបរាងស្អាតប្លែកពីគេ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត ផលិតឡើងយ៉ាងល្អិតល្អន់ គុណភាពកំរិតស្តង់ដាអន្តរជាតិ ប្រើប្រាស់បានយូរ កញ្ចក់នាឡិកាមិនងាយឆ្កូដនៅពេលដែលប៉ះទង្គិចនឹងវត្ថុរឹងអ្វីមួយ ហើយធន់នឹងកម្តៅ។
bering golden watch
លក្ខណៈពិសេសទាំងនេះមិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ល្អនោះទេ វាក៏បន្ថែមនូវភាពទាក់ទាញ លេចធ្លោ ស្រស់ឆើតឆាយ និងពោពេញដោយភាពជឿជាក់ នៅពេលដែលពាក់នៅលើដៃ។


ទីតាំងដែលអាចជាវនាឡិកា​BERING

ដើម្បីអាចជាវបាននូវនាឡិកាដៃម៉ាក ​BERING នេះលោកអ្នកអាចអញ្ចើញមកកាន់ហាង BERING ដោយផ្ទាល់ ដែលមាននៅទាំងពីរសាខា គឺផ្សារទំនើប AEON Mall ភ្នំពេញ (ទីមួយ) និងផ្សារទំនើប AEON Mall សែនសុខ (ទីពីរ) ជាន់ផ្ទាល់ដី។


កម្មវិធីពិសេសពី BERING

 

សូមបញ្ជាក់ផងដែរថា យើងក៏មាន Promotion ពិសេសដល់ទៅ​ ៤០% ចំពោះការជាវនូវផលិតផល​ BERING ទាំង ៦​ ម៉ូឌែលដូចដែលបានបង្ហាញខាងនៅលើ។


សូមរីករាយទាំងអស់គ្នាជាមួយនាឡិកាដៃដ៏ឥតខ្ចោះរបស់​​ BERING​ ​ក្នុងថ្ងៃ Valentine’s Day ទាំងអស់គ្នា!