សេចក្តីប្រកាសព័ត៌មាន

 

DaraPay ចុះកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូជាមួយ​ Sandara សម្រាប់​ការទូទាត់​ប្រាក់នៅ​ហាង Pandora និង​ Bering ​ ​ដោយ​មិនចាំបាច់កាន់​ប្រាក់​សុទ្ធ​

 

ភ្នំពេញ,ថ្ងៃ​ទី​១៧ ខែធ្នូ​ ឆ្នាំ​២០១៨​ ៖  ក្រុមហ៊ុន​ Sandara និង​ ​​DaraPay បាន​ចុះ​ហត្ថលេខា​ក្នុងភាពជាដៃ​គូជាមួយ​គ្នា​​ ដើម្បី​ផ្តល់​ជម្រើសកាន់តែងាយស្រួល​ដល់​អតិថិជន​​លើ​ការទូទាត់សាច់ប្រាក់សម្រាប់​រាល់​ការជាវនូវផលិតផល​របស់ហាង Pandora នៅផ្សារ Exchange Square (ក្រោយស្ថានទូតអាម៉េរិក)។

តាមរយៈភាពជោគជ័យ​ នៃ​ការ​បើក​សម្ពោធហាងគ្រឿងអលង្ការ​​​ Pandora និង​​ ហាងនាឡិកាដៃ​ Bering កាលពីថ្ងៃទី​ ៦ ធ្នូ​ នៅក្នុង​ផ្សារ​អ៊ីអន​សែន​សុខ​  ក្រុមហ៊ុន Sandara បាន​រក្សាសន្ទុះនៃ​​ការរីកចម្រើន​ ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​ក្នុងភាពជាដៃគូទីមួយ​ជាមួយ​ក្រុមហ៊ុន​ DaraPay ។

 

Sandaraមាន​ទស្សនៈវិស័យ ចង់​អភិវឌ្ឍបទពិសោធន៍របស់​អតិថិជន​នៅគ្រប់​​​​ហាង​ដែល​មាន​ស្រាប់​និង​ហាង​នាពេលអនាគត​របស់ខ្លួន​ ដោយសង្កត់ធ្ងន់លើការ​បម្រើ​​​សេវាកម្ម​អតិថិជនប្រកបដោយ​គុណភាព​។ ការ​ធ្វើ​ឱ្យ​សេវាកម្ម​អតិថិជនកាន់តែប្រសើរគឺជាចំណុចដែល​ ​ ​Sandara ​បាន​​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំង​ ដើម្បីនាំយក​នូវស្តង់ដារលំដាប់​​​​អន្តរជាតិ​​ជូន​ដល់​អតិថិជន​កម្ពុជា។

 

ដើម្បីផ្តល់ជម្រើសកាន់តែប្រសើរលើការទូទាត់ប្រាក់ Sandara បានកាត់បន្ថយនូវដំណើរការទូទាត់ប្រាក់របស់ខ្លួន ដោយបន្ថែមមកវិញនូវសេវាកម្មទូទាត់សាច់ប្រាក់ ដោយតភ្ជាប់ជាមួយឌីជីថល១០០ភាគរយតែម្តង ដែលអនុញ្ញាតឱ្យអតិថិជនអាចបំពេញនិងបង់ថ្លៃទិញផលិតផលតាមទូរស័ព្ទដៃ ដោយត្រឹមតែចុចពីរបីClick ប៉ុណ្ណោះ។

តាម​រយៈ ​ DaraPay app អតិថិជន​ អាចធ្វើ​​ប្រតិបត្តិការ​ហិរញ្ញវត្ថុបាន​ច្រើន​​តាម​រយៈទូរស័ព្ទដៃ​​របស់ពួកគេ ដែល​ជាមធ្យោបាយក្នុងការ​កាត់បន្ថយការ​​កាន់សាច់ប្រាក់និង​ទទួលប្រាក់​ដោយផ្ទាល់​។

 

លោក លឹម​ ចន​ នាយកគ្រប់គ្រង​ Brand នៃ​ក្រុមហ៊ុន​ Sandara​ បាន​លើកឡើងថា៖​ “ជម្រើស​​ទូទាត់ដោយ​មិនចាំបាច់​កាន់​លុយសុទ្ធ​ គឺជាមធ្យោបាយដ៏អស្ចារ្យ​ ដើម្បី​ឱ្យ​សេវាកម្មអតិថិជន​របស់យើង​កាន់តែប្រសើរឡើង​។​ សម្រាប់យើង​​ការសហការជាមួយ​ DaraPay នឹង​​ធ្វើ​ឱ្យ​យើង​ឈរ​លើចំណុច​ខ្លាំងមួយ​ក្នុងទីផ្សារ​ដែលមានតម្លៃសមរម្យ​ ហើយ​ផ្តល់ជូនជម្រើសច្រើនដល់អតិថិជន​។ យើងពិតជារីករាយនឹង​សហការជាមួយ​ DaraPay ​ហើយយើង​ក៏សម្លឹងទៅមុខ​ ដើម្បីភាពជាដៃគូ​យូរអង្វែង​ផងដែរ” ។

 

 

លោក ភុគ រដ្ឋា​ នាយកគ្រប់គ្រងទូទៅ DaraPay បាន​បញ្ជាក់ថា៖​ “​បច្ចេកវិទ្យាលើទូរស័ព្ទដៃ​ បានផ្លាស់ប្តូ​រ​របៀបរស់នៅរបស់យើង​ ដូចជា​ ការធ្វើការ ដំណើរការកម្សាន្ត ដើរទិញទំនិញ​ ​គឺសុទ្ធតែ​មានភ្ជាប់ទំនាក់ទំនងគ្នា។​ ក្នុងនាមជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហរិញ្ញវត្ថុ​ DaraPay​  តែង​តែ​ខិតខំជានិច្ចក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលអាចបំពេញ​​តម្រូវការផ្លាស់ប្តូរ​​របស់​អតិថិជន។​ នៅក្នុង​២០១៩​​ យើង​នឹង​ផ្តល់ដំណោះស្រាយ​​កាន់តែច្រើន​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតប​នឹងការរីកចម្រើន​នៃ​តម្រូវការអតិថិជន​ និង​​ទទួលបានសេវាហិរញ្ញវត្ថុដែលធានាថាក្រុមហ៊ុន DaraPay ឈរនៅ​ចំណុចកំពូលនៃ​ការច្នៃប្រឌិតនិងផ្តល់ជូននូវបទពិសោធន៏ខ្ពស់ដល់​អតិថិជន "។

 

អំពី SANDARA 

 

ជាមួយ​​គោលបំណងដើម្បីបង្កើន​តម្លៃ​នៃ​ស្តង់ដារស់នៅរបស់ប្រជាជនកម្ពុជាឱ្យ​កាន់តែមាន​ភាព​ទាន់​សម័យ ​Sandara បានបង្កើតឱកាសនិងជម្រើស​​ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ Sandara បាន​កសាង​ទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយបាន។

 

Sandara បានចាប់ផ្តើមបង្កើតស្នាដៃនៅលើទីផ្សារអន្តរជាតិរួមមាន Pandora និង Bering Timepieces ។ ក្នុងនោះដែរ​ចាប់​តាំង​ពីបើក​​ដំណើរការ​កាលពី​ខែ សីហា ឆ្នាំ ២០១៨នេះ Sandara បាន​បើក​ហាង​​ បើក​​ហាង​គ្រឿងអលង្ការ​យីហោលំដាប់ពិភពលោក​ទាំងពីរខាង​លើ​​បាន​៥ហាង​ហើយ​នៅលើទីផ្សាប្រទេសកម្ពុជា​។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០ នាក់ ហើយក៏​មានបំណងចង់ក្លាយជាក្រុមហ៊ុន លក់រាយ​និង​ចែកចាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

 

អំពី DaraPay

 

DaraPay គឺជា​ ពាណិជ្ជនាម​ នៃ​ក្រុមហ៊ុន​ CANADIA-FULLERTON MOBILE MONEY PLC ដែលបាន​បង្កើត​ឡើង​​នៅក្នុង​២០១៦​។​ DaraPay ជាក្រុមហ៊ុន​វិនិយោគ​រួមគ្នារវាង​​​ក្រុមហ៊ុន​​ក្នុងស្រុក​ Canadia Investment Holding និង​ក្រុមហ៊ុន​ ​Fullerton Financial Holdings មកពីប្រទេស​សឹង្ហបុរី​ ក្នុងគោលបំណង​ប្រតិបត្តិការធ្វើជាកាបូបចល័តរបស់​អតិថិជន​និង​ អាជីវកម្មលើការទូតទាត់​​​​​​​​ប្រាក់នៅកម្ពុជា​។

 

 

DaraPay មាន​ទស្សនៈវិស័យចង់ក្លាយជាជម្រើសរូបិយប័ណ្ណនៃការទូទាត់ និងប្រតិបត្តិការលើសាច់ប្រាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការផ្តល់សេវាកម្មរហ័សទាន់ចិត្ត មានសុវត្ថិភាព និង ប្រព័ន្ធអេកូទូទាត់ដ៏ងាយស្រួលដែលបង្កើតនូវគុណតម្លៃ និង ផ្តល់សុវត្ថិភាពផ្លូវចិត្ត៕