Bering គឺជាការផ្សងព្រេងដែលបានក្លាយជាគំនិតដ៏អស្ចរ្យមួយ

Bering ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាម៉ាកយីហោមួយ
ដែលមានរចនាបទរំ​លេច​ដោយ​ភាពជឿជាក់ជាមួយការរចនាដ៏រឹងមាំ។

ហើយម៉ាកនាឡិការបស់​ប្រទេស​ដាណឺ​ម៉ាកមួយ​នេះ​ទទួល​បាន​កេរ្ត៍ិ​ឈ្មោះល្បី​ល្បាញ​​ចាប់​តាំង​ពី​​បង្កើត​ដំបូង​ ដោយផ្អែកលើគុណភាពនៃការច្នៃឡើងដោយដៃដ៏អស្ចារ្យ ជាមួយការប្រើប្រាស់កញ្ចក់ត្បូងកណ្តៀង និងដែកថែបដើម្បីផ្តល់នូវគុណភាពខ្ពស់ដល់អតិថិជន។

រចនាប័ទ្មដែលប្រកបដោយភាពច្នៃប្រឌិតទាំងនេះរបស់ Bering គឺបង្កើតឡើងតាមបែបបទរបស់ជនជាតិ ស្កេនឌីណេវៀរ (Scandinavia)​ ដោយមានការរចនាតិច សាមញ្ញ​តែមានភាពលម្អិតជាក់លាក់ និងទាក់ទាញ ដែលធ្វើឱ្យនាឡិការនីមួយៗមានភាពល្អឥតខ្ចោះខុសប្លែកពីគេ។

ចូលក្រលេកមកមើលប្រវត្តិ​របស់ ​Bering វិញម្តងដែលជួយឱ្យអ្នកយល់ពីគំនិតដែល
នៅពីក្រោយការបង្កើតនៃនាឡិកាម៉ាកដ៏ទំនើប និងប្រណិតមួយនេះឡើង។

Bering-an-adventure-that-become-a-concept

ការរចនាចេញជារូបរាងដោយការផ្សងព្រេង

ក្នុង​ឆ្នាំ​ ២០០៨​ អ្នក​ជំ​នួញ​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់ និងជាអ្នកផ្សងព្រេង គឺ​លោក René Kaerskov​ បានធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​មួយ​ក្នុង​តំ​បន់​អាទិក
​ដោយ​ការលោតឆ័ត្រយោង ហើយ​នៅពេល​ដែល​គាត់​​ទម្លាក់​ខ្លួន​ចុះ​មក​ដល់​ដី
ទេស​ភាព​នៃ​វាល​ទឹក​កក​ដ៏​វែង​អន្លាយរំ​លេច​ដោយ​ពណ​៌ផ្ទៃ​មេឃ​ខៀវ​ខ្ចី​ដ៏​ស្រស់​បំព្រង
​បាន​ឆក់​យក​បេះ​ដូងអ្នក​ជំនួញ​ម្នាក​់​នេះឱ្យ​ឈ្លក់​វង្វេង និង​សម្រស់​ដ៏​ស្រ​ស់​ត្រកាល​
របស់វា។

ដែលធ្វើឱ្យគាត់ និង​សហការី​ពីរនាក់របស់គាត់​​ គឺ​លោក Michael Witt Johansen
និង​ លោក​ LarsGram-Skjønnemann សម្រេចចិត្តធ្វើការនាំ​យក​សម្រស់​ដ៏​ល្អ​ឥត​ខ្ចោះ​នោះទៅបង្កើត​​ជា​​នាឡិការ​ដៃ​​សម័យ
​ទំ​នើប​មួយ ដោយផ្អែកលើទេសភាពដ៏អស្ចារ្យនៃតំបន់អាក់ទិក ដែលមានភាពបរិសុទ្ធ និងស្រស់ថ្លាឡើង ហើយ​ធ្វើ​ឱ្យ​ភាព​ស្រស់​ស្អាតទាំង​​នោះ​ស្ថិត​នៅ​ជាមួយ​អ្នកជា​និច្ច​។

គំនិតដែលធ្វើឱ្យមានការចាប់ផ្តើម Bering ឡើង៖

the-idea-of-Bering-was-born

រឿង​រ៉ាវ​ដែលនូវពីក្រោយ​ឈ្មោះ​មួយ​នេះ

​កាល​ពី​២៨០​ឆ្នាំ​មុន​​ អ្នក​រុក​រក​ជន​ជាតិ​ដាណឺម៉ាក់​​ម្នាក់ឈ្នោះ​ថា Vitus Jonassen Bering ​បាន​ធ្វើ​ដំ​ណើរ​ផ្សង​ព្រេង​ប្រថុយប្រថានមួយ ដោយក្នុងឆ្នាំ ១៧២៨ គាត់បានជិះទូកទៅកាន់មហាសមុទ្រអាក់ទិក ដែលមិនទាន់មាននរណាម្នាក់រកឃើញ
នៅឡើយទេ។

គាត់​អាច​យក​ឈ្នះ​អាកាសធាតុ​ដ៏​សែន​ត្រជាក់​នោះបាន​​ ហើយ​ក៏​ក្លាយ​ជា​ជន​ជាតិ​អឺ​រ៉ុប​ដំ​បូង​គេ​បង្អស់​ដែល​រក​ឃើញ​តំ​បន់​អាឡាស្កា​។

បន្ទាប់មក គាត់បានបើកផ្លូវមួយដោយដាក់ឈ្មោះថា Bering Straight ដែលជាឈ្មោះរបស់គាត់ និងបានដាក់ឈ្មោះនោះទៅក្នុងតំបន់មួយដែលមានផ្ទៃដីស្មើរនិងបួនតំបន់ផងដែរ។
ដោយដំណើររឿងដ៏អស្ចារ្យរបស់លោក Vitus Bering ត្រង់វគ្កផ្សងព្រេងនេះហើយ បានធ្វើឱ្យលោក René Kaerskov សម្រេចចិត្តដាក់ឈ្មោះម៉ាកនាឡិការបស់ខ្លួនថា Bering តែម្តង នេះគឺជារបៀបដែលធ្វើឱ្យចក្ខុវិស័យមួយអាចក្លាយជាការពិតបាន។
ហើយវាក៏ជាអ្វីមួយដែលធ្វើ​ឱ្យ Bering ខិតខំច្នៃបង្កើតផលិតផលរបស់ខ្លួនឱ្យល្អឥតខ្ចោះដោយផ្សំឡើងដោយគ្រឿងពិសេសៗនិងរឹងមាំជាមួយនិងការរចនាលក្ខណៈស្តើង។