តើកាដូថ្ងៃ Christmas អ្នកនឹងជ្រើសនាឡិកាដៃម៉ូដអ្វីសម្រាប់មនុស្សជាទីស្រឡាញ់?

នាឡិកាដៃដែលអ្នកគួរជ្រើសសំរាប់មនុស្សជាទីស្រលាញ់ធ្វើជាកាដូថ្ងៃ Christmas

ការជូនវត្ថុអនុស្សាវរីយ៍ ឬការជូនកាដូឱ្យមនុស្សជាទីស្រឡាញ់នៅក្នុងពិធីបុណ្យណូអែល និង ឱកាសចូលឆ្នាំសកល គឺជារឿងដ៏ល្អ ដើម្បីបង្ហាញនូវទឹកចិត្ត និង ក្តីស្រឡាញ់រាប់អានដ៏ផូរផង់ រវាងគ្នា។

ចំនែកការជ្រើសរើសកាដូវិញទៀតនោះក៏ជារឿងមួយដ៏សំខាន់ផងដែរ ដើម្បីធ្វើឱ្យអ្នកដែលទទួលកាដូកាន់តែរំភើបនិងពេញចិត្តខ្លាំងហើយសប្បាយរីករាយនឹងទទួលយក។


ក្នុងនោះដែរចំពោះកាដូសម្រាប់មនុស្សប្រុស ភាគច្រើនគេតែងជ្រើសយកវត្ថុ ឬគ្រឿងលម្អរកាយណាដែលមានគុណភាពល្អ ជួយលើកសោភណ្ឌភាព មើលទៅស្រស់សង្ហារនិងមានភាពជឿជាក់លើខ្លួនឯង ហើយអាចប្រើប្រាស់បានយូរ ដែលបង្ហាញពីភក្តីភាព ព្រមទាំងទំនាក់ទំនងយូរអង្វែង។

ដូច្នេះការជាវទិញនាឡិកាដៃធ្វើជាវត្ថុអនុស្សាវរីយ៍គឺជាជម្រើសដ៏ប្រសើរ ដោយសារតែបុរសភាគច្រើនតែងតែជ្រើសយកគ្រឿងអលង្ការមួយនេះជាគ្រឿងលម្អរបន្ថែម ដើម្បីធ្វើឱ្យគេកាន់តែមានទំនុកចិត្តខ្ពស់លើខ្លួនឯងនៅពេលចេញទៅធ្វើការងារនិងជួបអ្នកដ៏ទៃ។

ដើម្បីឱ្យអ្នកទាំងអស់គ្នារអាចជាវនូវនាឡិកាដៃដែលមានគុណភាពខ្ពស់ មិនចូលទឹក មិនឆ្កូដ និង មិនស្នាម ហើយជាយីហោល្បីឈ្មោះលំដាប់ពិភពលោកនោះ យើងសូមណែនាំនូវនាឡិកាដៃម៉ាក BERING ដែលជាម៉ូដកំពុងនិយមខ្លាំងនិងមានវត្តមាននៅជាង១០០ប្រទេស។


១.នាឡិកាដៃ BERING ម៉ូដ Max-Rene

នាឡិកាមួយនេះមានភាពទាក់ទាញជាច្រើនបែបខ្លាំងណាស់សម្រាប់សុភាពបុរស។ BERING ម៉ូដ Max Rene ជានាឡិកាដៃដ៏ពេញនិយមមួយប្រភេទដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ផ្តាស់ប្តូរស្តាយរបស់នាឡិកាដៃរដោយសេរី និងភ្លាមៗ។

ដោយសេរីនោះគឺនៅត្រង់ថា មានលក្ខណៈពិសេសខុសពីនាឡិកាដៃដទៃដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចប្តូរខ្សែគ្រប់ពណ៌ ឬ តួនាឡិកាមួយនេះ តាមចំណង់ចិត្តគ្រប់កាលៈទេសៈ ដើម្បីបង្កើតស្តាយថ្មីរបស់ខ្លួន។

ការផ្លាស់ប្តូរនេះ អ្នកប្រើប្រាស់គ្រាន់តែយកម្រាមដៃរុញខ្សែចេញទៅចំហៀងម្ខាង រួចយកខ្សែថ្មីផ្សេងទៀតមករុញចូលជំនួសវិញជាការស្រេច។ ដើម្បីជ្រាបច្បាស់សូមរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

២.ម៉ូដ Ceramic Collection

នាឡិកាដៃនេះមានរូបរាងសមសួនតែម្តងដែលផលិតចេញពី សេរ៉ាមិច ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលបង្ហាញពីភាពឡូយឆាយ និងទាន់សម័យ។

សង្វាក់ផលិតកម្មរបស់នាឡិកានេះ គឺការប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ប្រកបដោយភាពឆ្នៃប្រឌិតជាមួយ សេរ៉ាមិចដែលជាវត្ថុធាតុដើមដ៏ល្អ ដើម្បីផលិតចេញជានាឡិកាដៃដ៏អស្ចារ្យមួយនេះ។

Bering Ceramic Collection


ភាពអស្ចារ្យនោះនៅត្រង់ថា ម៉ូដមួយនេះមានរូបរាងស្តើង មានទម្ងន់ស្រាល ធន់នឹងកម្តៅ និងអាចប្រើប្រាស់បានយូរ ហើយកញ្ចក់នាឡិកាវិញក៏មិនងាយឆ្កូដដែរនៅពេលដែលប៉ះទង្គិចជាមួយនឹងវត្ថុរឹងអ្វីមួយ។

បន្ថែមពីនេះផ្ទៃខាងលើនៃនាឡិកាដៃម៉ូដ Ceramic collection គឺភ្លឺរលោងដែលធ្វើអោយមានអារម្មណ៍ថាមានផាសុខភាពជូនដល់អ្នកប្រើប្រាស់ ។

ចំពោះខ្សែនាឡិកាដៃវិញ មានច្រើនជម្រើសនិងម៉ូដសម្រាប់អតិថិជនអាចជ្រើសបានតាមចិត្តមិនថាជាខ្សែដែកអ៊ីណុកបន្ទះធំ ឬ តូចនោះទេ។


៣.ម៉ូដ Classic Collection 

នាឡិកាដៃនេះមានរូបរាងពិតជាទាក់ភ្នែកខ្លាំងមែនទែន ជាមួយនឹងសម្រស់ដែកអ៊ីណុក ដែលត្រូវបានច្នៃប្រឌិតចេញឡើងមានភាពលេចធ្លោ អង់អាច និងមានរូបរាងទាន់សម័យ។

បន្ថែមពីនេះនាឡិកា ម៉ូដ Classic ត្រូវបានភ្ជាប់ជា មួយរូបរាងតូចច្រឡឹងនិងភ្លឺរលោងនៃដែកអ៊ីណុកនៅលើផ្ទៃមុខនាឡិកា ដែលមើលទៅពោពេញដោយភាពឆើតឆាយយ៉ាងល្អឥតខ្ចោះជាមួយនិមិត្តសញ្ញារបស់ BERING ។

Bering Classic Collection


ដោយឡែកនិយាយពីខ្សែនាឡិកាដៃម៉ូដនេះវិញ ក៏មានច្រើនជម្រើសផងដែរ ដោយមានខ្សែដែរផលិតចេញពីស្បែកគោមានគុណភាពខ្ពស់ និងមួយទៀតគឺខ្សែដែលរចនាឡើងពីដែកអ៊ីណុកចេញជារាងច្រវាក់តូចៗក្រងភ្ជាប់គ្នា បង្កើតបានជារចនាបថល្អឯក។
វីដេអូ៖

 

៤. ម៉ូដ Solar

ម៉ូដ Solar នេះ គឺជានាឡិកាដៃដែលដើរដោយពន្លឺព្រះអាទិត្យ ដោយសារតែវាមានសន្ទះសូឡានៅខាងក្រោមផ្ទៃកញ្ចក់នាឡិកា ហើយបានបំលែងពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីត្រឹមតែមួយវិនាទីប៉ុណ្ណោះ។

ម៉ូដនេះមិនតម្រូវឱ្យមានការផ្លាស់ប្តូរថ្មឡើយ ដោយសារវាមានថាមពល (ថ្មបំរ៉ុងទុក) ដើម្បីសាកតែម្តង ហើយពេលសាកពេញលេញនោះវាអាចប្រើប្រាស់បានរហូតដល់៦-១២ខែឯណោះ ទោះបីជាទុកនៅក្នុងកន្លែងងងឹតក៏ដោយ។

Solar Collection Bering


ចំពោះកញ្ចក់វិញត្រូវបានស្រោបដោយ គ្រីស្តាល់ដែលការពារបានយ៉ាងល្អមិនឱ្យមានស្នាមកោសពីវត្ថុវឹង និងខ្សែរបស់វាវិញគឺត្រូវស្រោបដោយដែកអ៊ីណុក ដែលភាពធន់ស្វិតល្អ ហើយការបង្កើតផលិតផលនេះឡើង វាមិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ល្អនោះទេ វាក៏មានភាពស្រស់ស្អាតប្លែកពីគេផងដែរ។


៥.ម៉ូដ Automatic

ពេលវេលាផ្លាស់ប្តូរដូចរលកទឹកសមុទ្រ បើបក់មកហើយមិនអាចត្រឡប់ក្រោយបានទេ។

ការប្រើប្រាស់បទពិសោធន៍ថ្មីល្អៗធ្វើឱ្យមានភាពជោគជ័យគឺជាយន្តការដ៏ល្អ ដូច្នេះហើយ BERING ម៉ូដ Automatic គឺជានាឡិកាដៃដែលមើលទៅពិតជាមានថាមពលពីធម្មជាតិ នៅពេលដែលពាក់លើដៃរបស់អ្នក។

Bering Automatic Collection


វាមិនដូចជានាឡិកាដៃម៉ូដ Automatic ដទៃនោះទេ ដោយសារតែវាត្រូវបានបង្កើតឡើងពីសមាសធាតុល្អហើយស្រាល ដែលធ្វើឱ្យម៉ូដនាឡិកាដៃមួយនេះមានភាពស្រលះត្រជាក់ភ្នែកជាង ហើយមានរាងស្តើង ស្អាត ជាមួយនឹងភាពឆើតឆាយ ដែលបង្ហាញពីរចនាបថជនជាតិដាណឺម៉ាក ។


ទីតាំងដែលអាចរកជាវសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក

សូមបញ្ជាក់ផងដែរថា ផលិតផលនាឡិកាទាំង៥ ម៉ូដែលនេះ គឺកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនកម្ពុជា នៅហាងនាឡិកាដៃ BERING ទាំងពីរសាខា ដែលមាននៅផ្សារទំនើប AEON Mall ភ្នំពេញ (ទីមួយ) និងផ្សារ AEON Mall សែនសុខ ជាន់ផ្ទាល់ដី។

 

ព័ត៌មានសំខាន់ៗមួយចំនួនអំពីនាឡិកាដៃយីហោ BERING

ចំពោះគ្រប់ផលិតផល Bering ទាំងអស់សុទ្ធតែត្រូវបានបង្កើតចេញពីវត្ថុធាតុដើមមានគុណភាពខ្ពស់ហើយអាចប្រើប្រាស់បានយូរ ដូចជា សេរ៉ាមិចដែលផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ កញ្ចក់ត្បូងកណ្ដៀង និងទីតាញ៉ូម ដែលដំណើរការផលិតឡើងយ៉ាងល្អិតល្អន់ ព្រមទាំងរចនាឡើងចេញជារូបរាងដ៏តូចច្រឡឹងទាន់សម័យឥតខ្ចោះនិងលក់ជូនដល់អតិថិជនក្នុងតម្លៃដ៏ទាក់ទាញក្នុងទីផ្សារប្រកួតប្រជែង៕