BERING នាឡិកាដៃដ៏ពេញនិយម និងទាន់សម័យ

bering-minimalistic-timepiece-silver-tones
ធ្វើជាម្ចាស់នៃភាពស្រស់ស្អាត និងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីជាមួយនិងនាឡិកាដៃប្រាក់ដែលមានរូបរាងតូចច្រឡឹង នឹងធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ និងទាក់ទាញបានថែមមួយកម្រិតទៀត។
 bering-titanium-watch
ទំងន់ដ៏ស្រាលនៃនាឡិកាដៃថ្មីរបស់ TITANIUM COLLECTION មិនត្រឹមតែធ្វើឱ្យអ្នកពាក់មានផាសុភាពប៉ុណ្ណោះទេ តែកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការរួមបញ្ចូលគ្នានៃភាពស្រស់ស្អាតដ៏ពេញនិយមរបស់ជនជាតិ​ដាណឺម៉ាក។ ​
វាសាក​សម​ឥត​ខ្ចះ​ជា​មួយ​ពណ៍ខៀវដែលផ្សំ​ឡើង​ពី​សារធាតុ​ទី​តាន ​ជាមួយនិងការការពារដ៏រឹងមាំដោយគ្រីស្ទាល់ និងម៉ូតាស្យូមនៅផ្ទៃខាងមុខនៃនាឡិកា ​បាន​ធ្វើ​ឱ្យ​នាឡិកា​ដៃ​នេះ​មានភាពទំនើប សុីវិល័យ និងអស្ចារ្យខុសពីនាឡិកាដៃដទៃទៀត។

bering-Max-René-Collection
Max René ត្រូវ​បាន​រចនា​ឡើង​ដោយ​កំ​ពូល​អ្នក​ច្នៃមូ៉ត​ដាណឺ​ម៉ាក​ ដែល​ធ្វើ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​របស់​ Max René មាន​ភាពទាក់​ទាញ​ជាមួយនិង​រូប​រាង​សាមញ្ញាតែ​បង្កប់ទៅដោយភាព​ថ្លៃ​ថ្នូរ​។ អ្នក​រចនា​បាន​បង្កើត​ Max René ឡើង​ដោយ​លាយ​បញ្ចូល​នូវ​គ្រឿង​អេឡិច​ត្រូនិចដែលមាន​មុខងារ​ដ៏អស្ចារ្យ​ ប្រកបដោយ​ គុណភាពខ្ពស់​​ និង​អាច​បង្ហាញ​បានពីភាពទាន់​សម័យនៃនាឡិកា បូករួមជាមួយ​ខ្សែ​នាឡិកាដែកដែលទន់រលាស់អាចបត់បែនបាន និងទម្រង់មុខនៃនាឡិកាធ្វើការស្រោបឡើងដោយពណ៌មាសភ្លឺចែងចាំងបានធ្វើឱ្យនាឡិកាម៉ូតមួយនេះមានភាពល្អឥតខ្ចោះ។

 

BERING-classic-look

 

ពណ៌ទឹកប្រាក់ដែលស្រោបលើដែកអុីណុកធ្វើឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ និងដែកអុីណុកកម្រិត 316L រួមផ្សំជាមួយខ្សែនាឡិកាពណ៌ខៀវដ៏ទាន់សម័យ បង្កើតបានជាបាឡិកាដៃ BERING ដ៏សុីវិល័យមួយ។
រីឯមុខរបស់នាឡិកាដៃមានភាពភ្លឺរលោង និងរឹងមាំ ធន់ទៅនិងការកោស ឬប៉ះទង្គិចនិងវត្ថុរឹងផ្សេងៗបានយ៉ាងល្អ ដោយលក្ខណៈពិសេសទាំងនេះបានធ្វើឱ្យនាឡិកាដៃទាំងមូលមានភាពល្អឥតខ្ចោះ ទាក់ទាញ និងធានាបាននូវគុណភាព។

 

bering-classic

 

ពណ៌ផ្កាឈូកបែកមាស ស្រោបលើដែកអុីណុកដែលធ្វើឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ និងដែកអុីណុកកម្រិត 316L រួមផ្សំជាមួយខ្សែនាឡិកាពណ៌ខៀវដ៏ទាន់សម័យ ហើយបន្ថែមជាមួយរចនាប័ទ្មរបស់ SWAROVSKI ELEMENTS បង្កើតបានជានាឡិកាដៃ BERING ដ៏សុីវិល័យមួយល្អឥតខ្ចោះ ទាក់ទាញ និងធានាបាននូវគុណភាព។

 

bering-automatic-men-watch

 

ភាពប្រណិតនៃនាឡិកាដៃគឺបានរចនាចេញជារូបរាងយ៉ាងស្រស់ស្អាតជាមួយនិងខ្សែពណ៌ខ្មៅ​ និងធ្វើការស្រោបដោយដែកអុីណុកសុទ្ធជាមួយគុណភាពខ្ពស់ បានធ្វើឱ្យមានភាពទាក់ទាញ និងទាន់សម័យ។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺកញ្ចក់នាឡិកាបានប្រើប្រាស់ដោយគ្រីស្ទាល់ ដែលធន់ជាមួយនិងការឆ្កូតបានយ៉ាងល្អទៀតផង។

 

bering-automatic-collection

 

ជាមួយនិងបច្ចេកវិទ្យាទំ​នើ​បរបស់ ​Miyota រួម​ផ្សំ​ជាមួយ​រចនា​បទ​ដ៏​ល្អ​ឯងប្រចាំ​​ប្រទេស​​ដាណឺម៉ាក​​ បាន​ធ្វើ​ឱ្យCollection ម៉ូត​ AUTOMATIC ទាំង​អស់​របស់់ ​BERING មាន​ភាពល្អ​ឯង​ ជា​ពិសេស​គឺ​ម៉ូឌែល VITUS 1728​ នេះ​តែ​ម្តង​ ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនទៅលើគុណភាព និងភាពធន់នៃកញ្ចក់នាឡិកា។ 

ដោយលក្ខណ់ៈពិសេសទាំងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ និងមានការទាក់ទាញជាខ្លាំង ពិសេសរូបរាង និងការរចនារបស់នាឡិកាមួយនេះផ្ទាល់តែម្តង គឺមានភាពស្រស់ស្អាត និងទាន់សម័យ៕