Show Sidebar

កាដូដ៏ពិសេសសម្រាប់បុណ្យណូអែលឆ្នាំនេះ!

by Sandara Group on

​​​Bering watch perfect Christmas gift 15 percent off

បុណ្យណូអែល គឺជាឱកាសមួយដ៏ពិសេសសម្រាប់គ្រួសារ និងមិត្តភក្តិទាំងអស់ជួបជុំគ្នាសប្បាយរីករាយ ដើម្បីសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ហើយបានអបអរដោយមនុស្សភាគច្រើនជុំវិញពិភពលោក មិនថាពួកគេមានជំនឿលើសាសនាគ្រិស្ត ឬអត់នោះទេ។

វាជាពេលដែលយើងទាំងអស់គ្នាអាចជូន និងទទួលបានកាដូពីមនុស្សជាទីស្រលាញ់ ដូច្នេះការជ្រើសរើសកាដូដែលពិសេស ដើម្បីធ្វើឱ្យគ្រួសារ មិត្តភក្តិ បងប្អូន ឬគូសេ្នហ៍របស់យើងកាន់តែរំភើប និងមានន័យសម្រាប់ពួកគេនោះវាគឺជារឿងមួយដ៏សំខាន់!

តើអ្នកកំពុងស្វែងរកកាដូមួយដ៏ពិសេសមែនដែរឬទេ?

នាឡិកាដៃ គឺជានិមិត្តសញ្ញាដែលបង្ហាញពីចំណងមិត្តភាពយូរអង្វែង ភក្តីភាព ការយកចិត្តទុកដាក់ ព្រមទាំងការព្រួយបារម្ភរវាងគ្នានឹងគ្នា ហេតុនេះហើយការទិញនូវនាឡិកាដៃដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរគឺជាជម្រើសមួយដ៏ប្រសើរសម្រាប់អ្នក ព្រោះពួកគេនឹងតែងតែនឹកឃើញដល់អ្នករាល់ពេលដែលពួកគេពាក់ ឬឃើញនូវនាឡិកាដៃនោះ។Bering Red Mesh couple watch perfect gift for Christmas

មិនថាអ្នកចង់ Suprise ម៉ាក់ប៉ា បងប្អូន ឬមនុស្សជាទីស្រលាញ់នោះទេ ដើម្បីអាចជូននូវកាដូដែលមានន័យ និងធ្វើឱ្យពួកគេមិនអាចបំភ្លេចបាននោះ យើងសូមណែនាំនូវនាឡិកាដៃ BERING ដែលជាម៉ាកល្បីមកពីប្រទេសដាណឺម៉ាក និងកំពុងតែទទួលបានការពេញនិយម និងគាំទ្រជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ។

លក្ខណៈពិសេសនៃនាឡិកាដៃ BERING Red Mesh

BERING Red Mesh គឺជានាឡិកាដៃម៉ូឌែលថ្មីដែលបានរចនាជារូបរាងយ៉ាងស្រស់ស្អាតជាមួយពណ៌ក្រហម ដោយក្បាលនាឡិកាធ្វើឡើងពីដែកអ៊ីណុកកម្រិត (316L) គ្របដណ្តប់ដោយកញ្ចក់គ្រីស្តាល់ដ៍រឹងមាំធន់នឹងកម្តៅហើយនឹងការឆ្កូតបានយ៉ាងល្អ។

Bering Red Mesh watch perfect gift for Christmas

នាឡិកាដៃ ដ៏ប្រណិតមួយនេះត្រូវបានច្នៃឡើងជាពីរប្រភេទ ដែលមានរួមទាំងសម្រាប់បុរសនិងស្រ្តី ហើយសាកសមបំផុតសម្រាប់យកធ្វើជាកាដូបុណ្យណូអែលឆ្នាំនេះ ព្រោះវាមិនត្រឹមតែបន្ថែមនូវភាពទាក់ទាញ និងស្រស់ឆើតឆាយនៅពេលដែលពាក់លើដៃប៉ុណ្ណោះទេ តែពិសេសជាងនេះទៅទៀតនោះ អ្នកក៏អាចជាវនាឡិកាដៃ BERING Red Mesh នេះដើម្បីពាក់លក្ខណៈជាគូរស្នេហ៍ក៏បាន។

ប្រូម៉ូសិនពិសេសពីនាឡិកាដៃ BERING Red Mesh

Bering Red Mesh couple watch - 15 percent off

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៩ និងទី ២០ ខែធ្នូ ឆ្នាំ២០១៩ រាល់អតិថិជនទាំងអស់ដែលបានអញ្ចើញមកជាវនាឡិកាដៃ BERING Red Mesh ម្តងពីរលក្ខណៈជាគូ (នាឡិកាបុរស ១ និងស្រ្តី ១) ដោយផ្ទាល់នៅហាងនាឡិកាដៃ BERING ទាំង ៣ សាខានឹងទទួលបានការបញ្ចុះតំលៃចំនួន ១៥% ភ្លាមៗ។
សូមរីករាយជាមួយនឹងការផ្តល់ជូនដ៏ពិសេសនេះសម្រាប់ឱកាសបុណ្យណូអែលទាំងអស់គ្នា!

ទីតាំងសម្រាប់ជាវនាឡិកាដៃ BERING

លោកអ្នកអាចទំនាក់ទំនងមកកាន់ហាងនាឡិកាដៃ BERING បានដោយផ្ទាល់តាមរយៈអាស័យដ្ឋាន និងលេខទូរស័ព្ទដូចខាងក្រោម៖

  • ផ្សារទំនើបAEON Mall ភ្នំពេញ (ជាន់ផ្ទាល់ដី) - ០១០ ៧៣៣ ៨៨០
  • ផ្សារទំនើប AEON Mall សែនសុខ (ជាន់ផ្ទាល់ដី) - ០១០ ៧៣៣ ៨៨១
  • ផ្សារទំនើប Olympia Mall (ជាន់ផ្ទាល់ដី) - ០១០ ៧៣៣ ៨៨២
Free Shipping Worldwide
Free In-store Returns
Genuine Product Guarantee
Secure Shopping Guarantee
Cart cart 0
You have successfully subscribed!