Show Sidebar

PANDORA & BERING - ប្រញាប់ឡើង! ស្អែកដល់ថ្ងៃ Valentine’s Day ហើយ!

by Sandara Group on

ទិវានៃក្តីស្រលាញ់ឆ្នាំនេះ សម្រាប់អ្នកដែលកំពុងស្វែងរកកាដូដើម្បីជូនម៉ាក់ប៉ា បងប្អូន សាច់ញាតិ មិត្តភក្តិ ជាពិសេសមនុស្សសំខាន់នោះ​ នេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក!

តោះ! មកទទួលយកការបញ្ចុះតំលៃពិសេសពីនាឡិកាដៃ BERING និងគ្រឿងអលង្ការ PANDORA ទាំងអស់គ្នាព្រោះថាស្អែកដល់ Valentine’s Day ហើយប្រូម៉ូសិននៅសល់តែ ៤ ថ្ងៃទៀតតែប៉ុណ្ណោះ! ខាងក្រោមនេះជាប្រូម៉ូសិន និងការផ្តល់ជូននីមួយៗ៖

ទិញឈុតគ្រឿងអង្ការ PANDORA ក្នុងតំលៃពិសេស

PANDORA ជាគ្រឿងអលង្ការម៉ាកល្បីលំដាប់អន្តរជាតិនាំចូលពីប្រទេស ដាណឺម៉ាក និងជាគ្រឿងអលង្ការដ៏ស្រស់ស្អាត រចនាឡើងជាម៉ូតប្លែកៗ ដោយម៉ូតនីមួយសុទ្ធតែបង្កប់អត្ថន័យផ្សេងៗគ្នា ដូច្នេះប្រសិនជាអ្នកកំពុងស្វែងរក​កាដូដែលស្រស់ស្អាត និងមានអត្ថន័យសម្រាប់ខ្លួនឯង ឬជូនមនុស្សជាទីស្រលាញ់នោះ កុំភ្លេចជាមួយគ្រឿងអលង្ការ​​ PANDORA រួមទាំងការផ្តល់ជូនទាំងអស់ដូចជា៖
  1. ទទួលបានឱកាសក្នុងការទិញឈុតគ្រឿងអលង្ការដ៏ស្រស់ស្អាតមួយឈុតក្នុងតម្លៃពិសេសត្រឹមតែ ១២៨ដុល្លារ ប៉ុណ្ណោះរាល់ការចំណាយអស់ ២៨៨ដុល្លារ (ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ នេះរហូតដល់អស់ពីស្ដុក)
  2. ផ្ដល់ជូនជាឈុតខ្សែដៃក្នុងតម្លៃដ៏ពិសេស ដើម្បីជាការចែករំលែកក្ដីស្រឡាញ់ដល់អតិថិជនសម្រាប់ទិវានៃក្ដីស្រលាញ់​ (ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៦​ ខែកុម្ភៈ ឆ្នាំ២០២០)

បញ្ចុះតំលៃ ១៥% និងទិញឈុតនាឡិកាដៃ BERING ក្នុងតំលៃពិសេស

BERING គឺជានាឡិកាដៃម៉ាកល្បីនាំចូលពីប្រទេស​ ដាណឺម៉ាក ដែលមានគុណភាពខ្ពស់ ហើយរចនាម៉ូតដកស្រង់ចេញពីភាពស្រស់ស្អាតនៃតំបន់អាកទិក ដោយមានច្រើនម៉ូត ច្រើនជម្រើសសម្រាប់បុរស និងនារីគ្រប់រូប ពិសេសសម្រាប់អ្នកមានបំណងចង់ទិញជានាឡិកាគូរស្នេហ៍ធ្វើជាកាដូផងនោះ BERING ក៏មានផ្តល់ជូនយ៉ាងពិសេសដូចជា៖

  1. ទទួលបានការបញ្ចុះតំលៃចំនួន​ ១៥% ភ្លាមៗរាល់ការជាវនាឡិកាដៃរបស់ BERING នៅគ្រប់សាខាទាំងអស់ (ចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០)
  2. ការបញ្ចុះតំលៃយ៉ាងពិសេសជូនដល់អតិថិជនជាលក្ខណៈកញ្ចប់ Valentine’s Set💕​ ដែលចំនួនមានកំណត់! (ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២០)

រួសរាន់ឡើងកុំឱ្យខកខានការផ្តល់ជូនឱកាសនេះ ជាពិសេសគឺការទិញកាដូជូនមនុស្សជាទីស្រលាញ់ក្នុងតម្លៃពិសេសសម្រាប់ទិវានៃក្តីស្រលាញ់នៅថ្ងៃស្អែកនេះតែម្តង!

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់ Facebook Page៖
_SANDARA: https://www.facebook.com/sandararetail
_PANDORA: https://www.facebook.com/PandoraCambodia
_BERING: https://www.facebook.com/BERINGCAMBODIA
ឬ អាចអញ្ចើញទៅហាងដោយផ្ទាល់តាមរយៈទីតាំង៖
📍ផ្សារទំនើបអូឡាំព្យា - 010 733 882
📍ផ្សារទំនើបអុីអនម៉ល ភ្នំពេញ - 010 733 880
📍ផ្សារទំនើបអុីអនម៉ល សែនសុខ - 010 733 881
📍ផ្សារទំនើបអុិចឆេងស៊្វែ - 010 733 884

 

Free delivery in phonm penh
Cart cart 0
You have successfully subscribed!