PANDORA Chinese New Year Collection

 

ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរ សែស្រឡាយ ចិន។ វាជាពេលវេលាសំខាន់មួយ សម្រាប់ការជួបជុំគ្រួសារ សែនប្រេន និងបួងសួងសុំសេចក្តីសុខជាដើម។

សំរាប់ជំនឿ ប្រជាជនចិនបានផ្តោតសំខាន់ទៅលើ និមិត្តសញ្ញា ក៏ដូចជាវត្ថុសក្តិសិទ្ធផ្សេងៗជាខ្លាំង ដែលពួកគេជឿថានឹងនាំមកនូវសំណាងដល់ពួកគេ។

ដូច្នេះការជាវនូវវត្ថុអនុស្សាវរីយ៌សំរាប់ជាកាដូក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលមានន័យដើម្បីជាការជូនពរអោយ សុខសប្បាយ រកសុីមានបាន និងសំណាងល្អ សំរាប់ឪពុកម្តាយ អ្នកមានគុណ យាយតា បងប្អូន មិត្តភក្តិ ពូមីងក៏ជារឿងសំខាន់ដែរ។

ដើម្បីអោយអ្នកទាំងអស់គ្នាអាចជាវនូវ កាដូដ៏ប្រណិត មានតំលៃ គុណភាពខ្ពស់ និងពោរពេញដោយអត្ថន័យ ហើយជានិមិត្តសញ្ញា ដែលនាំសំណាង នាំលាភ នាំជ័យនោះ យើងសូមណែនាំនូវ Collection ថ្មីសំរាប់បុណ្យចូលឆ្នាំចិន ដែលជាផលិតផលរបស់ Pandora ម៉ាកដ៏ល្បីដូចខាងក្រោម៖

១. ម៉ូត Piggy Bank Charm (បន្តោងកូនជ្រូក)

Pandora Piggy Bank Charm

បន្តោង Piggy Bank Charm រចនាឡើងជា រូបកូនជ្រូក ដែលផលិតដោយ ប្រាក់ស្តារលីងជាមួយ និងភាពចែងចាំងរបស់ Pandora រួមផ្សំ និងអត្ថន័យរបស់កូនជ្រូកដែលតំណាងអោយសំណាងល្អ ទ្រព្យសម្បត្តិ ភាពស្មោះត្រង់ ការខិតខំធ្វើការ និង ចិត្តសប្បុរសផងនោះ បានធ្វើអោយមានភាពទាក់ទាញ និងអត្ថន័យយ៉ាងជ្រាលជ្រៅសំរាប់ម៉ូតមួយនេះ។

២.ម៉ូត Good Fortune Carp Hanging Charm (បន្តោងត្រីសំណាង)

Good Fortune Carp Hanging Charm

ទទួលឆ្នាំថ្មីតាមចន្ទគតិ ជាមួយនឹងបន្តោងរូបត្រី ដែលរចនាយ៉ាងល្អិតល្អន់ ដោយប្រាក់ស្តារលីង និងមាស 14ct ។ បន្តោងរូបត្រីនេះត្រូវបានតុបតែងឡើងដោយសារជាតិអុីណាម៉ែល ពណ៌ក្រហម និងស ហើយពាំជាមួយកាក់ចិន ដែលជានិមិត្តសញ្ញា សំណាងល្អ វិបុលភាព និងភាពក្លាហាន។

 

៣.ម៉ូត PANDORA Shine Good Fortune Coin Charm (បន្តោងកាក់សំណាង)

PANDORA Shine Good Fortune Coin Charm

បន្តោង PANDORA Shine ដ៏ស្រស់ស្អាតនេះ គឺជាសិប្បកម្មផលិតឡើងពីបន្ទះមាស 18k ជាមួយ ប្រាក់ស្តារលីង ដោយយកលំនាំតាមកាក់បុរាណរបស់ចិន។ ដែលមានរាងការ៉េដាច់ដោយឡែកនៅចំកណ្តាល ហើយទាំងអស់នោះ គឺបញ្ជាក់ឲ្យសំណាងល្អ និងវិបុលភាព ហាយឡាយពីលើការរចនាដោយ ពណ៌លៀងចែងចាំងដូចពន្លឺព្រះអាទិត្យ។

 

កាដូពិសេសពី Pandora

នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ នេះ !
ដើម្បីជាការអបអរ និងជូនពរ ដល់អតិថិជនរបស់យើង PANDORA ក៏មានកម្មវិធីដ៏ពិសេសផងដែរ គឺការផ្តល់ជូនជា អាំងប៉ាវ សំរាប់អតិថិជនដែលអញ្ចើញមកជាវនូវផលិតផលរបស់យើង នៅទីតាំងទាំង ៣ គឺ ( AEON Mall 1, AEON Mall 2 និង Exchange Square ) ។
Pandora Red Pocket
នៅចុងបញ្ចប់ PANDORA សូមធ្វើការថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែនិយមគាំទ្រ និងជឿជាក់លើផលិតផលរបស់យើង។
ដូច្នេះយើងសូមជូនពរលោកអ្នកអោយជួបតែសេចក្តីសុខ រកសុីមានបាន សំណាងល្អ ហេងហេង គ្រប់ៗគ្នា “Gong Xi Fa Cai” ។
​​