កាតាឡុកម៉ូតរបស់ Pandora

Pandora-shine-butterfly-shape

ការឆ្លាក់ក្បូរក្បាច់រចនាចេញជារាងមេអំបៅ​នៃ បន្តោង និងចិញ្ចៀន ក៏ដូចជាក្រវិល របស់ Pandora Shine បានរំលេចនូវភាពចែងចាំងដោយមាស 18k និង​បន្ទះប្រាក់ស្ទែរលិញនៅក្នុងនោះ​ជាមួយនិងការតុបតែងដ៏ពិសេសប្រកបដោយភាពច្នៃប្រឌិត បានធ្វើឱ្យគ្រឿងអលង្ការទាំងនេះមានភាពស្រស់ស្អាត និងល្អឥតខ្ចោះ។

 

 

pandora-reflexions-bracelet-in-sterling

ខ្សែ​សង្វាក់ជាច្រើន​ខ្សែ​រួម​បញ្ចូល​គ្នា​បង្កើត​បាន​ជា​​ម៉ូត​ថ្មី​មួយ​ទៀត​​​នៃ​ខ្សែដៃ​​ PANDORA ដែល​​បង្កើត​ឡើងដោយ​​ប្រាក់ស្ទែ​រលិញ ហើយទោះបីអ្នកពាក់វាដោយមាន Charm ឬមិនមាន Charm ក៏ខ្សែដៃនេះនៅតែបង្ហាញភាពឡូយឆាយរបស់វាដែរ តែប្រសិនជាអ្នកចង់ពាក់ជាមួយ Charm អ្នកគ្រាន់តែកិប Pandora Reflexions Charm ណាមួយដែលអ្នកពេញចិត្តទៅជាការស្រេច។

 

pandora-new-jewellery-inspired-by-the-four-leaf-clover

លាភ​សំណាង​គឺ​ជាអ្វី​ដែល​មិនអាចរកបានដោយងាយៗទេ ដូច្នេះចូលចាប់យកឱកាស ហើយស្វែងរកអ្វីដែលអ្នកគិតថាអ្នកនឹងមិនអាចធ្វើ ឬទទួលបាននោះជាមួយនិងគ្រឿងអលង្ការរបស់យើងដែលរចនាជារូបស្លឹកផ្កា Clover នាំសំណាងទាំងអស់គ្នា ព្រោះថាទាល់តែមានភាពក្លាហានទើបទទួលបានសំណាង។

pandora-reflexions-ladybird-clip-charm

បន្តោង​ពណ​៌ផ្កាឈូក​ដ៏​ស្រស់​ស្អាតពោពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ​និង​ជា​វត្ថុ​នៃ​សំ​ណាង​ល្អ​ដែលផលិតឡើងដោយ Pandora Rose ច្នៃចេញជាបន្តោងកិបរូបសត្វអណ្តើកមាស ជាមួយត្បូងហ្សឺឃូនៀរ និងគ្រីស្តាល់ពណ៌ខ្មៅ ហើយនិង អុីណាម៉ែលពណ៌ផ្កាឈូក បង្កើតបានជាគ្រឿងអលង្ការមួយដែល​អាច​ឱ្យ​អ្នកទទួលបាននូវអារម្មណ៍រីករាយនៅពេលដែលអ្នកពាក់វា។


Collection ​ថ្មី​សម្រាប់​ទិវា​អ្នក​ម្តាយ​

 

PANDORA-Mother-Day-Collection

ដោយក្តីសោមនស្សអស់ពីបេះដូង ❤️ យើង​សូម​ណែនាំលោកអ្នកនូវ Collection ថ្មីសម្រាប់ទិវាអ្នកម្តាយដ៏​ស្រស់​ស្អាតរបស់យើង​ ​ដើម្បី​បង្ហាញ​ការ​យល់​ចិត្តនិង​​ក្តី​ស្រលាញ់​ពេញ​បេះ​ដូង​របស់​អ្នក​ជូន​ទៅ​កាន់​អ្នក​
ម្តាយ​​​​។

 

PANDORA-Mother-Day-Collection-Family

ព្រៀប​បាន​ដូច​ជា​សៀវ​ភៅ​​កំ​ណត់​ហេតុជីវិតមួយក្បាលដែលបានបង្ហាញពីការរួបរួមគា្ន, ការអត់ធ្មត់ និងភាពស្និតស្នាលពីមួយជំនាន់ទៅមួយជំនាន់អញ្ចឹង តាមរយៈ Charm តួអក្សរ និងរូបតំណាងដូចជា កូនឆ្កែដ៏គួរឱ្យស្រលាញ់, ជីតាដែលជាអ្នកណែនាំព្រានប្រដៅ, បងស្រី ឬម្តាយដែលជាអ្នកគាំទ្រម្នាក់នៅក្នុងចំណោមមួយលានគាំទ្រជាដើមដែលជានិមិត្តសញ្ញាថ្មីបញ្ជាក់ពីគ្រួសារផងដែរ។

 

Pandora-Mother-Day-Collection-Dora-Bear

 

Dora Bear បាន​ចែក​រំ​លែក​ក្តី​ស្រលាញ់របស់នាង​នៅគ្រប់​ទី​កន្លែង​ទាំងអស់ដែល​នាង​ទៅ​ដល់។ ដោយ Pandora Friend រូបខ្លាឃ្មុំព័ណ៌ផ្កាឈូកចេញថ្មីក្រោយគេនេះបានចូលជាសមាជិកគ្រួសារ Pandora របស់យើង
​​ជាមួយកូន​ដែល​នៅ​មាននៅក្នុង​ដៃ​នាង និងបានបង្ហាញពីក្តីស្រលាញ់ដែល​ម្តាយ​​មាន​ចំ​ពោះ​កូន​​។

 

PANDORA-Mother-Day-Collection

 

ចូលបង្ហាញ​ក្តី​ស្រលាញ់​គ្មាន​ដែន​កំ​ណត់​របស់​អ្នក​ជាមួយគ្រឿងអលង្ការដែលធ្វើឡើងដោយដៃទៅ​កាន់​អ្នក​មាន​គុណ​របស់អ្នកក្នុ​ង​ទិ​វា​អ្នក​ម្តាយទាំងអស់គ្នាណា ​❤️ ៕