PANDORA គឺជាម៉ាកផលិតផលដែលជំរុញ និងលើកទឹកចិត្តដល់នារីគ្រប់រូប

ត្រូវ​បានទទួល​ស្គាល់​ទៅ​លើ​ភាព ស្រស់​ស្អាត​ និង​គុណភាពដ៏ល្អឥតខ្ចោះ​លើគ្រឿង​អលង្ការនីមួយ​ៗ។  

PANDORA គឺ​ជា​គំរូ​​មួយ​ដ៏​ល្អ​ដែល​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​នូវ​ម៉ាក​យុី​ហោ​តូច​មួយ​ និង​អាច​វិវឌ្ឍន៍​ខ្លួន​រហូត​ក្លាយ​ជា​ម៉ាក​យុី​ហោ​ដែល​អន្តរជាតិ​ទទួល​ស្គាល់​ ទាំង​នេះ​គឺ​សុទ្ធ​តែ​ដោយសារ​​គំ​និត​ច្នៃ​ប្រឌិត​ និងការ​បង្កើត​ថ្មី​ៗដ៏​អស្ចារ្យដែលយើងមាន​។

បច្ចុប្បន្ន​​ PANDORA បាន​ក្លាយ​ជា​ក្រុមម​ហ៊ុន​នាំ​មុខ​គេ​សម្រាប់​គ្រឿង​អលង្ការ​ដែល​បង្កើតឡើង​​ដោយ​ដៃ​​ និង​អាច​បញ្ចាញ​ម៉ូត​ថ្មី​ៗ​នៅ​លើ​ទី​ផ្សា​រ​បានរហូត​ដល់​ទៅ​១០​មុខ​ផ្សេង​គ្នា​ជារៀង​រាល់​ឆ្នាំ​ ដើម្បីអាចឱ្យស្រ្តីអាចបង្ហាញ ក៏ដូចជាបញ្ចេញនូវភាពទាក់ទាញ និងភាពស្រស់ស្អាតបានតាមរយៈការតុបតែងខ្លួនរបស់ពួកគេ។

ការ​ចាប់​ផ្តើម​របស់​ PANDORA

ការ​ចាប់ផ្តើម​ដំ​បូង​គឺ​ចេញ​ពី​ខ្សែជី​វិត​របស់ជាងមាស​ជនជាតិ​ ដាណឺ​ម៉ាក​​ គឺ​លោក​ Per Enevoldsen និង​ភរិយា​របស់លោកគឺលោកស្រី Winnie ដែល​បាន​ចាប់​ផ្តើម​បើក​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​នៅ​ឯ Copenhagen ដែល​ជា​ទី​ក្រុង​ធំ​​នៃ​ប្រទេស​ ដាណឺ​ម៉ាក់​ ក្នុង​ឆ្នាំ​១៩៨២។

ក្រោយ​មក​នៅ​ឆ្នាំ​ ១៩៨៧​ បន្ទាប់​ពី​​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​អ្នក​លក់​ដំុ​ ម្ចាស់​ហាង ​PANDORA ក៏​សម្រេច​ចិត្ត​បញ្ឈប់ការលក់រាយ​និងការលក់បន្ត​​គ្រឿង​អលង្ការ​របស់​អ្នក​ដទៃ ហើយបែរមក​បង្កើត​គ្រឿងអលង្ការ​ប្លែកពីគេ​​ដែលជារបស់​ខ្លួន​ឯង​វិញ​ម្តង​។

Wishbone-Necklace

ដំណើរ​ទៅ​កាន់​ទី​ផ្សា​អន្តរជាតិ​

ក្នុង​ឆ្នាំ ​២០០០  PANDORA បាន​នឹក​​ឃើញ​នូវគំ​និត​ថ្មី​មួយ​ ដែល​អាច​ឱ្យ​ស្រ្តី​គ្រប់​រូបមានសិទ្ធ​បង្ហាញ​នូវ​

ឆន្ទៈ ក៏ដូចជា​អាច​បង្កើត​ និងចងចាំនូវ​​អនុស្សាវ​រីយ៍​ល្អៗរបស់ពួកគេបាន​ទៅតាម​​ការ​លេង​ខ្លួន​​បែប​សមញ្ញា​ ហើយសុីវិល័យ។

PANDORA-Women-Concept

Charm Bracelet​​ ដែលជាខ្សែដៃរបស់ PANDORA ត្រូវ​បាន​បង្ហាញ​ខ្លួន​ជាលើក​ដំ​បូង​​ក្នុង​ទី​ផ្សារ​​ប្រ​ទេស​​ដាណឺ​ម៉ាក់​​ ហើយទទួល​​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​។

ដោយទទួលបានការជំរុញលើកទឹកចិត្ត​ពីអតិថិជន និងតម្រូវការកើនឡើងបានធ្វើឱ្យ​ PANDORA ចាប់ផ្តើមពង្រីកបន្ថែមនូវទីផ្សាររបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិក្នុងនោះមានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលីជាដើម។

PANDORA-Bracelet

ជា​និច្ចកាល​  PANDORA ​តែង​តែមាន​ collection ​ថ្មីៗ​សម្រាប់ការតុបតែងខ្លួនរបស់​សុភាព​នារី​

តាំង​ពី​​ចាប់​ផ្តើម​រហូត​មក​ទល់​ពេល​នេះ​  PANDORA បានបង្កើត Collection ជា​ច្រើន​និង​បាន​បង្ហាញ​ខ្លួន​លើ​ទី​ផ្សារ ​ដោយសុទ្ធ​សឹង​តែ​ជា​គ្រឿង​អលង្ការ​ដែល​មាន​ភាព​ស្រស់​ស្អាត​គ្មាន​ពីរ​ ដូច​ជា Purely PANDORA ​ឬ Regal Tales ជា​ដើម​។

និងមាន​ការបង្កើតថ្មី​ដែល​បាន​ដាក់ឱ្យដំណើរការលក់​កាលពី​ឆ្នាំ​២០១៨​ ​គឺ​​ PANDORA Reflexions ហើយជា​ម៉ូត​ដែល​ទទួល​បាន​ភាព​ជោគ​បំ​ផុត​នៅ​ទូទាំង​ពិភព​លោក​។

PANDORA-Collection

PANDORA Wish- គឺ​ជា​និមត្តិ​រូបនៃ​នារី​សម័យ​ថ្មី​

PANDORA Wish បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ​​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ដែល​អាចឱ្យស្រ្តីបង្កើតនូវរចនាបទផ្ទាល់ខ្លួន និងបង្ហាញ​ពី​អារម្មណ៍​ និង​ចរិក​លក្ខណៈ​ដែល​មាន​ពី​ធម្មជាតិ​របស់​ពួកគេ​ទៅតាម​ការ​របៀប​ចំ​ខ្លួ​ន​​។

PANDORA-Wish-Collection

ភាពច្នៃប្រឌិតនៃ​​ម៉ូត Wishbone គឺការ​លេងម៉ូតគ្រឿងអលង្ការថ្មីមួយនេះជាពីរប្រភេទ ដោុយមួយជាប្រាក់ស្តាលីង (Sterling Silver) និិង​មួយទៀត PANDORA Shine​ ដែលជាពណ៌មាស។ ហើយលាយជាមួយលោហៈធាតុដើម្បីឱ្យសុីគ្នាជាមួយនឹងការរចនារបស់រដូវកាលនីមួយៗ។

PANDORA-Necklace

ចូល​ទៅកាន់ភាព​ស្រស់ស្អាតនៃ​​  PANDORA Garden

ដើ​ម្បី​បង្ហាញ​នូវ​ក្តី​ស្រលាញ់​ទៅ​កាន់​ធម្មជាតិ​  Collection ​ថ្មី​ចុង​ក្រោយ​បង្អស់​របស់ PANDORA បាន​ផ្តោតសំខាន់ទៅលើ​គ្រឿងអលង្ការភាព​ស្រស់​ស្អាតនៃសួនច្បារធម្មជាតិ​ទៅ​តាម​ម៉ូត​នីមួយ​ៗ​នៃ​គ្រឿង​អលង្ការទាំង​នោះ​​។

PANDORA-Garden

នេះគឺជានិមិត្តសញ្ញានៃធម្មជាតិដែលបង្កើតឡើងដោយស្រ្តីសម័យទំនើប នៅពេលដែលពួកគេសរសេររឿងរ៉ាវរបស់ពួកគេហើយផ្លាស់ប្តូរវាទៅជាផ្កាបន្ទាប់មកបង្កើតចេញជាភាពជោគជ័យ។

ចូលសម្លឹងមើលឱ្យ​ជ្រៅ​ពី​ខ្លួន​ឯង​​នោះ​អ្នកនឹង​ឃើញ​ថា​ឥទ្ធិពល​​របស់អ្នក​គឺ​ជា​ខ្លួន​អ្នក​ផ្ទាល់​។​ ហើយនេះជាកន្លែងដែលពោរពេញទៅដោយភាពច្នៃប្រឌិតសម្រាប់អ្នកជាមួយនិងសេរីភាពក្នុងការស្វែងរកស្ទាយថ្មីៗនៅក្នុងសួននៃស្ទាយទាំងមូលបាន។

  សៀវភៅ​ម៉ូត – PANDORA Wish និង​ PANDORA Garden

PANDORA-Rings

ភាព​ទាន់សម័យបានមកពីភាពសុីវិល័យនៃនិមិត្តសញ្ញា​​ Wishbone ដោយចិញ្ចៀននេះផលិតចេញពីប្រាក់ស្តាលីងធ្វើឡើងដើម្បីពាក់ត្រួតគ្នាជាមួយនិងចិញ្ចៀន Wishbone ដទៃទៀតឱ្យរឹតតែស្រស់ស្អាតថែមមួយកំរិតទៀត។​ ​

PANDORA-Wish-Charm

ការរចនាឡើងដោយស្រង់ចេញពីអត្ថន័យដ៏ជ្រាលជ្រៅនៃ Wishbone នឹងធ្វើឱ្យ Stylish Wish Charm ដែលផលិតពីប្រាក់ស្តាលីិងមួយនេះក្លាយជាគ្រឿងលម្អបន្ថែមសម្រាប់ធ្វើឱ្យខ្សែដៃ PANDORA របស់កាន់តែស្រស់ស្អាតនិងនាំមកនូវសំណាងល្អ។

PANDORA-Wish

បង្កើត​ខ្សែដៃដែលមានភាព​ស្រស់​​ស្អាត​ចំ​រុះ​គ្នា​ជាមួយ Charms ដ៏ប្រណិត និងការច្នៃម៉ូតជាពីរប្រភេទ​ជាមួយលោហៈពីរផ្សេងគ្នា។

PANDORA-Wish-Necklace

​​បង្ហាញនូវ​អ្វី​ដែល​ជា​អ្នក​ ជាមួយ​និង​ខ្សែក Shining Wish​ ជាលក្ខណៈ PANDORA Shine ដែលជាពណ៌មាសជាមួយការរូតចុះឡើងបាននៃខ្សែក។

PANDORA-Garden

សូមណែនាំមកកាន់  PANDORA Garden សួនច្បារដែលបង្ហាញក្តីស្រលាញ់ទៅកាន់ធម្មជាតិ។ ហើយនេះជាកន្លែងដែលពោរពេញទៅដោយភាពច្នៃប្រឌិតសម្រាប់អ្នក ជាមួយសេរីភាពក្នុងការស្វែងរកស្ទាយថ្មីៗនៅក្នុងសួននៃស្ទាយទាំងមូលបាន។

PANDORA-Garden-Collection-Butterfly-Dangle-Necklace

ការច្នៃចេញជារូបរាងសត្វមេអំបៅដ៏ស្រស់ស្អាតរបស់  PANDORA បានធ្វើឱ្យបណ្តោង PANDORA Shine​ ដែលជាពណ៌មាសមួយនេះកាន់តែទាក់ទាញរឹតតែខ្លាំងថែមមួយកំរិតទៀត។

PANDORA-Rose-Collection

ភាពល្អប្រណិតដែលបង្កើតឡើងយ៉ាងម៉ត់ចត់ដូចជារបៀបនៃការច្នៃពេជ្របាននាំមកនូវរូបរាងដ៏ឥតខ្ចោះ ហើយការច្នៃប្រឌិត​ទាំង​​នេះ​មាន​នៅ​លើ​ ចិញ្ចៀន​ កងដៃ និងបណ្តោង(​ Charm) ដែលមានក្នុង Collection របស់ PANDORA Rose ដោយ Collection នេះគឺមានលក្ខណៈពិសេសខុសប្លែកពីគេ។

PANDORA-Garden-Collection-Pink-Ladybird-Dangle

ភាពស្រស់ស្អាតនៃពណ៌ផ្កាឈូកនិងការនាំមកនូវសំណាងបានធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញជាមួយនិង​បណ្តោងកិបរូបសត្វអណ្តើកមាសរបស់ Pandora Reflexions ដែលផលិតពី Pandora Rose (ពណ៌ឈូកមាស)។

PANDORA-Garden-Collection

Pink Ladybirds, Queen Bees និង ការតែងលម្អដ៏ល្អឥតខ្ចោះរបស់មេអំបៅគឺសុទ្ធតែជាផ្នែកពិសេសនៃ PANDORA Garden ដូច្នេះចូលធ្វើការដាក់លាយបញ្ចូលគ្នាជាមួយនិង PANDORA Charms​ របស់អ្នកដើម្បី​បង្ហាញ​នូវ​ភាព​ស្រស់​នៃ​ធម្មជាតិ​​ និងបង្កើននូវភាពទាក់ទាញ។