ខូឡិកហ្សិនថ្មីរបស់ Pandora បានមកដល់ហើយ!

Pandora pre-autumn collection

ខូឡិកហ្សិនមុនរដូវស្លឹកឈើជ្រុះរបស់ Pandora គឺផ្តោតលើការឆ្លុះបញ្ចាំងនូវស្តាយល៍របស់អ្នកជាមួយនឹងអក្សរដែលមានន័យសម្រាប់អ្នក។
ដូចជាការជ្រើសយកអក្សរផ្តើមរបស់ឈ្មោះមនុស្សដែលអ្នកស្រលាញ់ ឬអក្សរណាដែលធ្វើឱ្យអ្នកចងចាំនូវពេលវេលា ឬទីកន្លែងណាមួយជាមួយនិងខូឡិកហ្សិន Pandora Reflexions Alphabet នឹងធ្វើឱ្យអ្នកទទួលបាននូវគ្រឿងអលង្ការមួយដ៏មានន័យ និងមិនអាចបំផ្លិចបានមួយភ្លាម។ រឹតតែពិសេសជាងនេះទៅទៀតគឺអ្នកក៏អាចបង្កើតវាឱ្យក្លាយជានិមិត្តសញ្ញាមិត្តភាពបានដែរ ដោយគ្រាន់បន្ថែមនូវ Charm ណាមួយក៏បានដែលមានក្នុងខូឡិកហ្សិន Friends are Family តែប៉ុណ្ណោះ។

Pandora Friends are Family collection

FRIENDS ARE FAMILY

មិត្តភក្តិក៏ប្រៀបបានដូចជាគ្រួសាររបស់យើងដែរ! សម្រាប់ខូឡិកហ្សិនថ្មីនេះគឺបានរចនាម៉ូតឡើងដើម្បីផ្តល់នូវកិត្តិយសដល់មិត្តភក្តិដ៏ពិសេសដែលមានក្នុងជីវិតរបស់អ្នក ដោយពួកគេតែងតែឋិតនៅក្នុងបេះដូងរបស់អ្នកជានិច្ច​ ហើយឥឡូវនេះអ្នកអាចយកមិត្តភក្តិរបស់អ្នកទៅជាមួយអ្នកបានគ្រប់ទីកន្លែងទាំងអស់ដែលអ្នកទៅ។

Pandora Friends Collection

PANDORA FRIENDS

Pandora Friends ធ្វើការរចនាឡើងដើម្បីអបអរនូវរាល់ចំណងមិត្តភាពទាំងអស់ ហើយពួកយើងពិតជាសប្បាយចិត្តណាស់នៅពេលដែលឃើញមិត្តភក្តិនីមួយៗធ្វើការបង្ហាញពីក្តីស្រលាញ់ទៅវិញទៅមករវាងគ្នា និងគ្នា។ ដូច្នេះសម្រាប់ខូឡិកហ្សិននេះ យើងសូមណែនាំនូវសមាជិកថ្មីរបស់យើង គឺ ដាយណូ (Dino) ដែលជាសត្វដាយណូស័រ។
នៅចាំទៀតឆាប់យកបន្តោងដ៏គួរឱ្យស្រលាញ់មួយនេះធ្វើជាមិត្តសម្លាញ់របស់អ្នកភ្លាមទៅ!