Show Sidebar

តើ PANDORA មានអ្វីប្លែកសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ?

by Sandara Group on

Pandora Chinese New Year 2020

បុណ្យចូលឆ្នាំចិនគឺជាពេលវេលាមួយដ៏ពិសេសរបស់ប្រជាជនចិន និងកូនខ្មែរកាត់ចិនសម្រាប់ការជួបជុំសមាជិកគ្រួសារ ឬមិត្តភក្ដិបន្ទាប់ពីបែកគ្នាជាយូរមកហើយ និងជាការអបអរនៃការវិលត្រឡប់ទៅស្រុកកំណើតវិញ។

ស្របពេលជាមួយគ្នានោះដែរដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ ដែលត្រូវជាឆ្នាំជូត PANDORA បានធ្វើការឌីហ្សាញឡើងនូវខូឡិកហ្សិនមួយយ៉ាងពិសេសដោយមាន Charm នាំសំណាងដែលជារូបឆ្នាំទាំង ១២ ព្រោះប្រជាជនចិនគឺផ្តោតសំខាន់ទៅលើ និមិត្តសញ្ញា ក៏ដូចជាវត្ថុសក្តិសិទ្ធផ្សេងៗជាខ្លាំង ដែលពួកគេជឿថានឹងនាំមកនូវសំណាងដល់ពួកគេ។

Pandora Chinese New Year New collection 12 zodiac sign 2020

ក្នុងនោះដែរ Charm នីមួយៗដែលធ្វើឡើងដោយដៃពី​ Pandora Shine (លោហៈធាតុលាយបញ្ចូលគ្នាជាមួយសន្លឹកមាសទំងន់18k) យ៉ាងល្អប្រណិតបង្កើតបានជារូបសត្វឆ្នាំទាំង​ ១២ គឺមានលក្ខណៈពិសេសខុសប្លែកពីគ្នា ហើយការបន្ថែមជាមួយភាពភ្លឺចែងចាំងដោយត្បូងនៅត្រង់ភ្នែក និងម្គុដដែលជានិមិត្តសញ្ញារបស់ PANDORA នោះបានធ្វើឱ្យ Charm ទាំងនេះកាន់តែមានភាពទាក់ទាញទ្វេដង។

លើសពីនេះទៅទៀតអ្នកក៏អាចបង្ហាញពី Personality របស់អ្នកតាមរយៈ Charm ដែលមានក្នុងខូឡិកហ្សិន Lucky Charms ថ្មីមួយនេះបានផងដែរ មិនថាអ្នកកើតឆ្នាំជូត ថោះ ឬរោងនោះទេ។

ក្បួនហុងស៊ុយ​សម្រាប់ Charm ឆ្នាំទាំង ១២ របស់ PANDORA

អតិថិជន ក៏ដូចជាអ្នកស្រលាញ់គាំទ្រ PANDORA ទាំងអស់ប្រាកដជាឆ្ងល់ និងចង់ដឹងហើយមែនទេថា តើឆ្នាំរបស់អ្នកគួរពាក់ Charm មួយណាទើបទទួលបាននូវហុងស៊ុយ និងលាភសំណាងពេញមួយឆ្នាំ? ខាងក្រោមនេះគឺជា Charm ដែលអ្នកគួរពាក់តាមឆ្នាំនីមួយៗ៖

Pandora 12 Chinese Zodiac Sign Sandara Cambodia

សូមបញ្ជាក់ផងដែរថា ​Charm ទាំងនេះលោកអ្នកអាចពាក់វាតែឯងឱ្យត្រូវតាមក្បួនហុងស៊ុយនៃឆ្នាំនីមួយៗ ឬក៏ពាក់ម្តងទាំងពីរជាមួយឆ្នាំដែលអ្នកកើត និងឆ្នាំហុងស៊ុយរបស់អ្នកក៏បានដើម្បីអាចឱ្យអ្នកបង្ហាញពី បុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកហើយនិងទទួលបាននូវលាភសំណាងព្រមគ្នា។

ការផ្តល់ជូនពិសេសពី PANDORA

ក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះគ្រឿងអលង្ការម៉ាក​ PANDORA នឹងមានការផ្តល់ជូនយ៉ាងពិសេសទៅដល់អតិថិជនទាំងអស់ដែលបានចំណាយអស់ចាប់ពី ១៥០ដុល្លារ ឡើងទៅនឹងទទួលបានអាំងប៉ា​វដ៏ស្រស់ស្អាតចំនួនមួយដុំភ្លាមៗ ដោយការផ្តល់ជូននេះមានចាប់ពីថ្ងៃទី ១៩ ខែមករា រហូតដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

Pandora Chinese New Year Red Pocket 2020

Free Shipping Worldwide
Free In-store Returns
Genuine Product Guarantee
Secure Shopping Guarantee
Cart cart 0
You have successfully subscribed!