ម៉ូតថ្មី និងពេញនិយមរបស់ Pandora

Pandora-Shine-charms-collection

 

ទទួលបាននូវភាពចែងចាំង ស្រស់ឆើតឆាយ​​ ដែល​មាន​នៅ​ក្នុង​ Pandora Shine ជាមួយនិងពណ៌ចម្រុះគឺបានផ្តល់នូវភាពទាក់ទាញសម្រាប់លោកអ្នកយ៉ាងខ្លាំង ដោយ Charm នីមួយ​ៗ​សុទ្ធ​តែ​បង្កើត​ឡើង​យ៉ាង​ស្រស់​ស្អាត​ជាមួយម៉ូតឆ្នូតៗ​ពណ័​ខៀវ​ចាស់​រំ​លេច​គ្នា​ រួមផ្សំជា​មួយ​ពណ៌​ប្រាក់​ភ្លឺភ្លេក​យ៉ាង​ស្រស់​ស្អាតគឺ​សាកសម​បំផុតសម្រាប់​អ្នក​។

pandora-dream-away-collection

 

ធ្វើការស្រមើស្រម៉ៃជាមួយនឹងបន្តោងប្រាក់ស្តាលីង ដែលបានច្នៃចេញជារូបបាឡុងដ៏គួរឱ្យស្រលាញ់ រួមបញ្ចូលគ្នាជាមួយនឹងគ្រីស្ទាល់ពណ៌ខៀវចែងចាំង បានធ្វើឱ្យបន្តោងទាំងនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍។

 

Pandora-Shine-Exotic-Hoop-earrings

 

រកឃើញនូវក្រវិលកងដែលអ្នកប្រាថ្នាចង់បានជាមួយនិង Pandora Shine ដ៏ពេញនិយម ដែលបង្កើតឡ់ើងដោយការ​លាយ​បញ្ចូល​គ្នា​នូវ​មាស ​18k និង​ប្រាក់​ស្តាលីងបាន​ ធ្វើ​ឱ្យ​ក្រវិល​មួយ​គូរ​នេះ​មាន​ភាព​ភ្លឺចែងចាំង ​និង​ទាន់​សម័យ​ ដែលធ្វើ​ឱ្យ​សម្រស់​របស់​អ្នក​កាន់តែស្រស់​ស្អាត​ និងទាក់ទាញ។

 

Pandora-monkey-charm

 

កូនស្វាដ៏គួរឱ្យខ្នាញ់មួយនេះធ្វើឡើងជាគ្រឿងលម្អរសម្រាប់ខ្សែដៃរបស់អ្នកដែលវានិងបន្ថែមនូវភាពស្រស់ស្អាត និងទាក់ទាញកាន់តែខ្លាំងទៅលើខ្សែដៃ ដោយបញ្ចេញនូវមុនស្នេហ៍តាមរយៈកែវភ្នែកពណ៌ផ្ទៃមេឃរបស់វា​ គឺធានាថាលោកអ្នកនឹងមិនអាចដកចិត្តចេញពីកូនស្វាដ៏គួរឱ្យសស្រលាញ់នេះបានទេ។

 

pandora-globe-charm

 

Charm រូប​ផែន​ដី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រាក់ ​និង​រចនាប័ទ្មដែល​គូស​ដោយ​ដៃ​នូវ​រូប​ផែន​ទីពិភព​លោក​​រាង​មូល​តូច​​ពណ៌​ខៀវ​ថ្លា ហើយអាច​បង្វិល​បាន​ទៀតនោះ​ ​នឹង​អាច​ឆក់​យក​អារម្មណ៍​អ្នក​គ្រប់​គ្នា​បាន ព្រោះ​មិន​ត្រឹម​តែមាន​ភា​ព​ស្រស់​ស្អាតប៉ុណ្ណោះ​ទេ​តែ​ វា​បាន​បង្កប់​នូវអត្ថន័យ​យ៉ាង​អស្ចារ្យ​សម្រាប់​អ្នក​ដែល​មាន​ក្តី​ស្រមៃ​ក្នុង​ការធ្វើ​ដំ​ណើ​ដ៏​វែង​ឆ្ងាយបានទៀត​ផង៕