ក្រុមហ៊ុនចែកចាយផលិតផល Brandល្បីៗសម្លឹងឃើញទីផ្សារកម្ពុជា


បច្ចុប្បន្នយីហោផលិតផលអន្តរជាតិល្បីៗលំដាប់ពិភពលោក ហាក់ចាប់អារម្មណ៍ខ្លាំងក្នុងការចូលមកទីផ្សារកម្ពុជាកាន់តែច្រើនឡើងៗ ជាក់ស្ដែងមានទាំងយីហោកាហ្វេ សំលៀកបំពាក់ ស្បែកជើង គ្រឿងសម្អាងនិងគ្រឿងអលង្ការជាដើម។

ក្នុងនោះដែរ Sandara គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយពិសេសសម្រាប់យីហោគ្រឿងអលង្ការដ៏ល្បីលំដាប់អន្តរជាតិដែលចូលមកប្រទេសកម្ពុជាផងដែរ។

Sandara International Business Opportunity Cambodia
ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនចែកចាយនិងលក់រាយដ៏ធំ ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនមានគោលបំណងពាំនាំនិងជួយលើកកម្ពស់បន្ថែមដល់ជីវិតកម្សាន្ត ព្រមទាំងស្តង់ដានៃការរស់នៅនៃប្រជាជនកម្ពុជាឱ្យកាន់តែមានភាពរស់រវើកនិងស៊ីវិល័យ។


ឈានមុខគេក្នុងការទទួលខុសត្រូវជូនដល់បុគ្គលិកនិងអតិថិជន

Sandara បានអភិវឌ្ឍខ្លួនយ៉ាងខ្លាំងក្នុងការផ្ដល់នូវឱកាសនិងជម្រើសដ៏ល្អៗដល់បុគ្គលិកនិងអតិថិជនរបស់ខ្លួន។

Corporate Social Responsibility Cambodia

Sandara ក៏មានគោលដៅផ្ដល់នូវការអភិវឌ្ឍអាជីពនិងលើកកម្ពស់កម្រិតរស់នៅរបស់បុគ្គលិករបស់ខ្លួនផងដែរ។លើសពីនេះ Sandara បានបង្កើតចំណងមិត្តភាពជាមួយនឹងដៃគូ អ្នកផ្តត់ផ្គង់និងអ្នកផ្តល់សេវារបស់ខ្លួន ដោយរួមជាមួយនឹងការបង្កើតបានស្នាដៃនិងកេរ្តិ៍ឈ្មោះដ៏ល្អនៃយីហោអន្តរជាតិ ដែលមានដូចជាPandora និងBering ។


ក្រុមហ៊ុនមួយនេះមានទស្សនៈវិស័យ ចង់ធ្វើឱ្យការរស់នៅនិងស្តង់ដារការនៅនៃអតិថិជនកម្ពុជា ទទួលបាននូវផលិតផលដ៏ប្រណិត សេវាកម្មល្អ និងទទួលបានការដឹកជញ្ជូនទាន់ចិត្ត ដើម្បីបង្កើតនូវបទពិសោធន៍នៃជីវិតជាមួយនឹងអនុស្សាវរីយ៍ដ៏ល្អៗ។

តម្លៃសមរម្យបំផុត នៅក្នុងតម្លៃទីផ្សារប្រកួតប្រជែង


ដោយឡែកបេសកកម្មវិញ Sandara ផ្ដល់ជូនផលិតផលមានតម្លៃល្អបំផុត នៅក្នុងតម្លៃទីផ្សារប្រកួតប្រជែង ដើម្បីធ្វើឱ្យអតិជនកម្ពុជាកាន់តែពេញចិត្ត។

Luxury Brands Affordable Prices Cambodia

Sandara ក៏មានចក្ខុវិស័យពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ ស្របពេលដែលខ្លួនកំពុងអភិវឌ្ឍចំណេះ និងជំនាញ ដល់បុគ្គលិកជាប្រចាំដើម្បីបម្រើជូនដល់អតិថិជនឱ្យមានតែមានភាពប្រសើរឡើង។


មួយវិញទៀតទស្សនៈវិស័យរបស់ Sandara ក៏មានទិសដៅកសាងនូវគុណភាព សមភាព សមាហរណកម្ម អភិបាលសាជីវកម្ម និងអភិវឌ្ឍប្រកបដោយចិរភាព ដែលជាសសរស្ដម្ភដ៏មានសារៈសំខាន់បំផុត។


តើ Sandara នឹងពាំនាំអ្វីនាពេលអនាគត?

ចាប់តាំងពីដំណើរការមក Sandara បានបើកហាងចំនួន៥ហើយនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានបុគ្គលិក៣០នាក់ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុននឹងបើកដំណើរការ នូវពីរហាងបន្ថែមនៅផ្សារទំនើប Olympia City ជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក (ភ្នំពេញ) ខណៈបច្ចុប្បន្នមាននៅផ្សារ AEON Mall ទីមួយ ផ្សារ Exchange Square (អគារហុងកុងលែន ក្រោយទូតអាម៉េរិក) និង ផ្សារ AEON Mall សែនសុខ។

Sandara Developing Cambodian Retail


ហេតុអ្វីបាន Sandara ជ្រើសរើសយក Pandora?

Pandora​​ យីហោគ្រឿងអលង្ការម៉ាកល្បីដ៏ធំបំផុតលំដាប់ពិភពលោក​​​​​​​​​​​​ត្រូវ​​​​​​បានរចនាឡើងដោយដៃជាមួយនឹងភាពទាន់សម័យនិងផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់។

Yoona Pandora Cambodia Korea

ផលិតផលគ្រឿងអលង្ការ Pandora មានដាក់លក់នៅក្នុងប្រទេសជាង ១០០ ក្នុងទ្វីបទាំង ៦ ដែលមានទីតាំងចែកចាយធំៗជាង ៧៨០០កន្លែង ក្នុងនោះរួមមានជាង ២៤០០ហាង។

Pandora បានបង្កើតឡើងនៅក្នុងឆ្នាំ​​​​​១៩៨២ និងមានទីស្នាក់ការធំនៅទីក្រុង កូប៉ិនហាក ប្រទេស ដាណឺម៉ាក ហើយមានបុគ្គលិកសរុបជាង ២៧ ៣០០នាក់ និងក្នុងនោះមាន ១៣ ២០០នាក់ បានបម្រើការនៅរោងចក្រក្នុងប្រទេសថៃ។

ជាមួយគ្នានេះ Pandora ក៏បានចុះបញ្ជីបោះផ្សាយមូលបត្រនៅក្នុងផ្សារហ៊ុន ណាស្តាក ប្រទេស ដាណឺម៉ាក (Nasdaq Copenhagen stock exchange) ។

នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះចំណូលសរុបរបស់ PANDORA មានរហូតដល់ ៣.៥ ប៊ីលានដុល្លារ។


ស្មាដៃរចនាម៉ូដជនជាតិដាណឺម៉ាក ត្រូវគ្នាជាមួយរចនាបថខ្មែរ

ចំពោះគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោកដែលបង្កើតឡើងដោយជនជាតិដាណឺម៉ាកនេះ បច្ចុប្បន្ន Pandora មាននៅហាងរបស់ខ្លួនក្នុងផ្សារទំនើបទាំង៣ខាងលើ ដែលមានម៉ូដជាច្រើន ក្នុងនោះមានម៉ូដគោលចម្បងនិងពេញនិយមខ្លាំងចំនួន៥ប្រភេទ (Pandora Collections) ដូចជា Pandora Signature, Regal Tales, Grains of Life, Friends, និង Purely Pandora ។

Danish Craftmanship Cambodian Style


ភាពជាដៃគូថ្មីជាមួយអ្នករចនាម៉ូដកូនខ្មែរដ៏ល្បីនៅអន្តរជាតិ

ជាមួយនេះដែរ Sandara ក៏បានសហការជាមួយ Natacha Van Collection ដែលជារបស់អ្នកនាង វ៉ាន់ ណាតាសា (Natacha Van)អ្នករចនាម៉ូដសំលៀកបំពាក់ដ៏ល្បីដែលតែងចូលរួមកម្មវិធី Fashion នៅលើឆាកអន្តរជាតិជាច្រើន ដូចជា ទីក្រុងឡុងដ៍ ប៉ារីស អាម៉េរិក ម៉ាឡេស៊ី និង ថៃជាដើម។

Sandara Collaboration Natacha Van


ក្នុងភាពជាដៃគូជាមួយកូនខ្មែរ ដែលបានកើតនៅទីក្រុងហុងកុង ហើយធំដឹងក្តីនិងបានបញ្ចប់បរិញ្ញាបត្រចំនួនពីរ នៅមហាវិទ្យាល័យម៉ូដ ក្នុងទីក្រុងឡុងដ៍ លើជំនាញរចនាម៉ូដសំលៀកបំពាក់ស្ត្រី និងជំនាញថតតារាបង្ហាញម៉ូដនេះ Sandara និងផ្តល់នូវគ្រឿងអលង្ការផលិតផល Pandora សម្រាប់គ្រប់ Fashion ដែល Natacha Van Collection ចូលរួមនិងរៀបចំឡើង។


រីករាយជាមួយនឹងផលិតផលល្អឯកកើតចេញពីភាពស្រស់ស្អាតដ៏អស្ចារ្យនៃតំបន់អាក់ទិក

Bering Timepieces កើតចេញពីការបំផុសគំនិតនៃភាពស្រស់បំព្រងរបស់ តំបន់អាក់ទិក ហើយរចនាបថនៃនាឡិកាដៃនិងពិភពគ្រឿងអលង្ការមួយនេះត្រូវបានកំណត់ចរិតលក្ខណៈយ៉ាងច្បាស់លាស់ មានទម្រង់ស្រស់ស្អាតជាមួយនឹងភាពឆើតឆាយ។

Bering Unique Concept Cambodia
បច្ចុប្បន្ននេះម៉ាកយីហោ Bering និងជាគំនិតតែមួយគត់ (A Unique Concept)នេះ ត្រូវបានប្រើប្រាស់ជាតំណាងជាង៥០ប្រទេសនៅទូទាំងពិភពលោក។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានរចនា អភិវឌ្ឍនូវផលិតផល និងចែកចាយ នូវនាឡិកា ព្រមទាំងផលិតផលគ្រឿងអលង្ការដ៏គុណភាពជាច្រើន ដែលនៅក្នុងស្លាកយីហោ របស់ឈ្មោះ Bering។


នាឡិកាដៃ Bering ជាជម្រើសល្អបំផុតសម្រាប់កាដូនៃជីវិត

គ្រប់ផលិតផល Bering ទាំងអស់សុទ្ធតែត្រូវបានកើតចេញពីវត្ថុធាតុដើមមានគុណភាពខ្ពស់ហើយអាចប្រើប្រាស់បានយូរ ដូចជា សេរ៉ាមិចដែលផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ កញ្ចក់ត្បូងកណ្ដៀង និងទីតាញ៉ូម ដែលដំណើរការផលិតមានភាពយ៉ាងល្អិតល្អន់ ព្រមទាំងរចនាឡើងចេញជារូបរាងដ៏តូចច្រឡឹងទាន់សម័យឥតខ្ចោះនិងលក់ជូនដល់អតិថិជនក្នុងតម្លៃដ៏ទាក់ទាញក្នុងទីផ្សារប្រកួតប្រជែង។

Bering Watch A Gift For Life


បច្ចុប្បន្ន Bering នៅកម្ពុជាវិញ មានផលិតផលនាឡិកា៥ ម៉ូដែលផងដែរ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលក្នុងនោះមានរួមមាន៖ Classic Collection , Max Rene, Automatic Collection, Solar និង Ceramic Collection ។


ម្ចាស់ពានCambodian Next Top Model ចូលរួមជាមួយ Sandara

Sandara បានជ្រើសរើសយក កញ្ញា ចាន់ គង់កា (Chan Kongka) តារាបង្ហាញម៉ូដដែលជាម្ចាស់ពាន Cambodian Next Top Model ធ្វើជា Influencer សម្រាប់ផលិតផល Bering ក៏ដូចជា Pandora ផងដែរ។

Chan Kongka Pandora Spokewoman

ចាន់ គង់កា បានប្រែខ្លួនពីអ្នកដើរម៉ូដធម្មតាក្លាយជាតារាបង្ហាញម៉ូដអាជីពដ៏មានប្រជាប្រិយភាពនិងមានកេរ្តិ៍ឈ្មោះល្បី ជាមួយទេពកោសល្យរបស់ខ្លួន ជាពិសេសរាល់គ្រឿងអលង្ការ Pandora ឬ Bering ដែលពាក់លើដងខ្លួនដ៏ស្រឡូនរបស់នាង ពិតជាជួយបង្កើននូវភាពទាក់ទាញ និងភាពជឿជាក់កាន់តែខ្លាំងសម្រាប់នាង។


ភាពជោគជ័យផ្សេងទៀតរបស់ Sandara

ក្រុមហ៊ុន Sandara Industry Development Co., Ltd បានបើកសម្ពោធហាង Pandora និង Bering នូវសាខាទី៥ ជាផ្លូវការ កាលពី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងផ្សារទំនើប AEON Mall សែនសុខ 

Sandara Grows Within Cambodia